នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីនៃមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តមួយរូបបានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹង
អំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង
វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាលក្រុង
ស្រុក ក្រោមអធិបតីឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)។